(មូស្គូ)៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០ ២៣ បានអោយដឹងថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបំផុស ស្មារតីកងទ័ពសូវៀតដែលធ្លាប់កម្ចាត់កងកម្លាំងណាស៊ីអាល្លឺម៉ង់ នៅទីក្រុងស្តាលីនក្រាដ ដោយ ជោគជ័យកាលពី៨០ឆ្នាំមុនហើយប្តេជ្ញាថារុស្ស៉ីនឹងកម្ចាត់អ៊ុយក្រែនក្នុងកណ្ដាប់ដៃនៃការចាប់បដិសន្ធិថ្មី នៃលទ្ធិណាស៊ី។ ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែល គេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តី បន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដែរ។
លោក ពូទីន បានប្រាប់មន្ត្រីកងទ័ពនិងសមាជិកនៃក្រុមអ្នកស្នេហាជាតិរុស្ស៉ី ក៏ដូចជាយុវជនក្នុង ស្រុក យ៉ាងដូច្នេះថា «ជាអកុសល យើងឃើញថាមនោគមវិជ្ជានៃលទ្ធិណាស៊ីនិយមក្នុងទម្រង់ទំនើប និងការបង្ហាញជាថ្មីម្តងទៀតនេះកំពុងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខនៃប្រទេសរបស់យើង។ ម្តងហើយម្តងទៀត យើងត្រូវទប់ទល់នឹងការឈ្លានពានរបស់សមូហភាពលោកខាងលិច។ វាពិតជាមិនគួរឲ្យជឿ ប៉ុន្តែវាជាការពិត។ យើងកំពុងត្រូវបានគំរាមកំហែងម្តងទៀតជាមួយនិងរថក្រោះខ្លារខិន (Leopard) របស់អាល្លឺម៉ង់ និងការបង្កហេតុរបស់ពួកគេ»៕