(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដាស់តឿនថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តឱ្យបន្តពង្រឹងការងារមនុស្សធម៌ ដើម្បីបន្តការជួយប្រជាពលរដ្ឋ។
ការដាស់តឿនរបស់ឯកឧត្តម សុខ លូ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងជួរ គណៈកម្មាធិការសាខា និងមន្រ្ដីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម សុខ លូ បានពិភាក្សាបែងចែកតួនាទីភារកិច្ចគណៈកម្មាធិការសាខា ដើម្បីជួយក្នុងការងារ ពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់មន្ត្រីប្រតិបត្តិសាខា និងការកៀរគរថវិកាពីសប្បុរស ជននានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌។
ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិសាខាត្រូវបន្តរក្សាសាមគ្គីភាពក្នុងជួរគណៈ កម្មាធិការសាខា ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទីភារកិច្ច ស្របតាម យុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា គណៈ កម្មាធិការសាខា។
ក្រៅពីនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្ត បាត់ដំបងជាពិសេសពង្រឹងនិងជំរុញការងារផ្សព្វផ្សាយពីសកម្មភាពរបស់សាខាតាមបណ្តាញផ្សព្វផ្សាយផ្សេងៗឱ្យបានទូលំទូលាយបន្ថែមទៀត៕