ប្រធានសហព័ន្ធបាល់ទាត់កេនយ៉ា ដែលស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ ត្រូវបានដោះ លែងដោយតុលាការ


 (ណៃរ៉ូប៊ី)៖ តុលាការកេនយ៉ា បានដោះលែងប្រធានសហព័ន្ធបាល់ទាត់ លោក Nick Mwendwa ដែលត្រូវបាននាំមកសាកសួរកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុក រលួយ។ នេះបើតាមការអះអាងពីមេធាវីរបស់លោក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ប៉ូលិសបានឃាត់ខ្លួនលោក Nick Mwendwa កាលពី ប្រមាណ ២សប្តាហ៍មុន បន្ទាប់ពីក្រសួងកីឡាបានប្រកាសថា គណៈកម្មាធិការបណ្តោះអាសន្ន នឹងដឹកនាំសហព័ន្ធរយៈពេល ៦ខែ ស្របពេលអាជ្ញាធរបានធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទ ប្រកាន់ ពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ នៅអំឡុងពេលអាណត្តិដឹកនាំរបស់លោក។

លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ បន្ទាប់ពីមានការសាកសួរដោយតុលាការកាលពីសប្តាហ៍ មុន និងត្រូវរង់ចាំការស៊ើបអង្កេតរបស់ប៉ូលិស លើការចោទប្រកាន់ពីបទពុករលួយ។ លោកមិនត្រូវបានចោទប្រកាន់ទេ។ មេធាវីរបស់លោក Nick Mwendwa បានបញ្ជាក់ថា ក្រៅពីការ ដោះលែង តុលាការក៏បានបញ្ជាឲ្យបង្វិលប្រាក់ធានាចំនួន ៣៥,៦២០ដុល្លារ ត្រឡប់មកកាន់កូនក្តី របស់ខ្លួនវិញដែរ៕