រដ្ឋបាលខេត្តកំពង់ស្ពឺ អបអរទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ» ជីវិតរីករាយ»


 (កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បានរៀបចំកម្មវិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ  «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ដោយមានការចូលរួមមានមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមមកស្ថានប័ន និងឯកជនចំនួន ៤០អង្គភាព ដែលមានចូលរួមមនុស្ស២៧០នាក់ ។

បន្ថែមពីនេះទៀត ឯកឧត្តម អភិបាលខេត្ត បានប្រគល់ធុងសំរាម និងដាំស្លាកសញ្ញាអប់រំបរិស្ថានជា និមិត្តរូបជាច្រើនជាពិសេសបានបែងចែកក្រុមដើម្បីធ្វើអនាម័យបរិស្ថានតាមដងផ្លូវនៅជុំវិញសាលាខេត្ត៕