សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧២៣ករណី» និងស្លាប់១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅយប់ថ្ងៃនេះ បញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៧២៣ករណីបន្ថែម ទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះចំនួន១០នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនដល់៥៨៦នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៣៧,២០៣ករណី។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការធ្លាក់ចុះបន្ថែមទៀត បើធៀបនឹងតួលេខដែលបានរាយ ការណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៣០៤ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕