(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters អោយដឹងថា រដ្ឋមន្ត្រី សុខាភិបាលឥណ្ឌូណេស៊ីបាននិយាយឲ្យដឹងនៅថ្ងៃចន្ទ ទី២៥ ខែតុលានេះថា ប្រទេសឥណ្ឌូនេស៊ី កំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck & Co ដើម្បីទិញថ្នាំគ្រាប់ដែលមានឈ្មោះថា molnupiravir សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បានប្រាប់សន្និសីទសារព័ត៌ មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងកំពុង ត្រូវបានបញ្ចប់ ដូច្នេះការដឹកជញ្ជូនដំបូងនៃថ្នាំ molnupiravir អាចមកដល់នៅចុងឆ្នាំនេះ។
លោកបានបន្តថា ៖ «វិធីនេះយើងមានស្តុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹង រលកឆ្លងដែលអាចនឹងកើត មាននាពេលខាងមុខ» ដោយ បន្ថែមថាប្រទេសឥណ្ឌូនេស៊ីនិង ក្រុមហ៊ុន Merck កំពុងចរចាដើម្បី បង្កើតរោងចក្រផលិតនៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ផលិតវត្ថុធាតុដើម ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Merck ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំជាមួយប្រទេស ជិតខាងរបស់ឥណ្ឌូនេស៊ី ដូចជាប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជាចក្រភពអង់គ្លេសផងដែរ៕