(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ជាម ហ៊ីម ជារដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ជនបទ។ នេះបើតាមព្រះរាជក្រឹត្យដែល ទទួលបាននៅព្រឹកថ្ងៃទី១១ ខែតុលានេះ។
សូមជម្រាបថា មុនពេលតែងតាំងមុខតំណែងថ្មីនេះ លោក ជាម ហ៊ីម ត្រូវបានគេដឹងថា ជាប្រធាន ក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ៕