ភ្នំពេញ ៖ យុវតីម្នាក់ត្រូវបានម្តាយដឹកតាម pass app មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិរលួសកាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០២០ក្រោយពេលបែកធ្លាយថាកូនស្រីរបស់គាត់ត្រូវបានម្ចាស់ផ្ទះដែលត្រូវជាថៅកែបានរំលោភកូនស្រីរបស់គាត់បានសម្រេចរហូត៣ថ្ងៃជាប់ៗគ្នានៅក្នុបុរីពិភពថ្មី កួរស្រូវ ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ កន្លងផុតទៅថ្មីនេះ។
បើតាមការរៀបរាប់ពីយុវតីរងគ្រោះនិងម្តាយបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ស្ត្រីជាម្តាយបាននាំកូនស្រីរបស់គាត់មកបំរើការរត់តុ និងលាងចាននៅហាងលក់មីឆាបាយឆាមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ រយ:ពេល៥ថ្ងៃកន្លងផុតទៅ ស្រាប់តែកូនស្រីរបស់គាត់បានតេប្រាប់ថា ឲ្យមកយកនាងត្រលប់ទៅផ្ទះជួលវិញផង ព្រោះនាងត្រូវបានថៅកែប្រុសដែលជាម្ចាស់ផ្ទះឲ្យផឹកថ្នាំម្យ៉ាង(ងងុយដេក)ទន់ដៃទន់ជើងហើយបានចាប់រំលោភនាងបានសម្រេចជាច្រើនដងរហូត៣ថ្ងៃជាប់ៗគ្នា ក្រោយពីទទួលបានដំណឹងអាក្រក់នេះភ្លាមម្តាយជនរងគ្រោះបានទំនាក់ទៅកាន់វិទ្យុ ABC ធ្វើការ Live ដើម្បីសុំអន្តរាគមន៏ពីសមត្ថកិច្ចខណ្ឌដង្កោ។
ក្រោយពេលម្តាយយុវតីបានដាក់ពាក្យបណ្តឹងភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរលួសចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៏តាមនីតិវិធី៕