អ៊ីស្រាអែលមើលមិនឃើញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ថ្មី អាចសម្រេចបាន មុនការបោះឆ្នោត ពាក់ណ្តាលអាណត្តិរបស់អាមេរិកឡើយ


 (ហ្សេរុយសាឡិម)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ គឺ មន្រ្តីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៉ីស្រាអែលមិនរំពឹងថា នឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ថ្មីជាមួយក្រុមមហាអំណាចពិភពលោក អាចនឹងសម្រេចបាន នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះនោះទេ បន្ទាប់ពីក្រុមមន្រ្តីនៃប្រទេសអឺរ៉ុប បានសម្តែងការខកចិត្តចំពោះទីក្រុងតេ ហេរ៉ង់។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានឲ្យដឹងថា ពួកគេមាន «ការ សង្ស័យយ៉ាងខ្លាំង» អំពីចេតនារបស់អ៉ីរ៉ង់ ក្រោយពីទីក្រុងតេហេរ៉ង់ បានព្យាយាមផ្សារភ្ជាប់ការ ស្តារឡើងឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងការបិទមិនឲ្យមានការស៉ើបអង្កេត របស់អង្គការសហប្រជាជាតិ នៅទីតាំងវត្តមានសារធាតុអ៊ុយរ៉ាញ៉ូម នៅទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែង របស់ខ្លួន។ ចំណែកទីក្រុងតេហេរ៉ង់ បានហៅសេចក្តីថ្លែងការណ៍របស់ប្រទេសអឺរ៉ុប ថា «គ្មានភាពស្ថាបនា»

ទាក់ទងបញ្ហាខាងលើ ក្រុមមន្រ្តីអ៉ីស្រាអែលបានប្រាប់ ក្រុមអ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះ ឲ្យដឹងយ៉ាងដូច្នេះថា «នៅពេលនេះ វាហាក់បីដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ថ្មីជាមួយអ៉ីរ៉ង់ នឹងមិនអាចត្រូវបានចុះហត្ថលេខាបានឡើយ រហូតទាល់តែយ៉ាងហោច ដល់ក្រោយ ការបោះឆ្នោតពាក់កណ្តាលអាណ ត្តិរបស់សហរដ្ឋអាមេរិក»