(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ អោយដឹងថា កងកម្លាំងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ពួក គេបានវាយបកវិញប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាង ត្បូង ខណៈការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៉ីលើតំបន់ខាកៀវ (Kharkiv) ភាគខាងជើងនៃ ប្រទេសអ៊ុយក្រែន បានសម្លាប់ មនុស្ស ៧នាក់។
ការអះអាងខាងលើរបស់កងកម្លាំងអ៊ុយក្រែន ធ្វើឡើងចំពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នឹងត្រូវជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេន ស្គី និងប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងល្វៀវ (Lviv) ស្ថិតនៅភាគខាងលិចអ៊ុយក្រែនដើម្បីសាកល្បងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះជាមួយរុស្ស៊ី និងដោះស្រាយ ការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល រួមទាំងហានិ ភ័យនៃគ្រោះមហន្តរាយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងកាន់កាប់ ដោយកងកម្លាំង រុស្ស៊ី។ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺ លោក អូឡិចស៊ី អារ៉េស្តូវ៉ិច (Oleksiy Arestovych) បានឲ្យដឹងតាមរយៈវីដេអូមួយថា «កងកម្លាំងរុស្ស៊ី សម្រេចបានគោលដៅតិចតួចប៉ុណ្ណោះ ហើយក្នុង ករណីខ្លះយើងបានវាយបកវិញ។ ប៉ុន្តែអ្វីដែលយើងកំពុងមើលឃើញនាពេលនេះ នោះគឺសង្រ្គាម បច្ចុប្បន្ន គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់»៕