(សៀមរាប)៖ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah នឹងមកចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាននៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ លោកក៏ មានបំណង ដើម្បីចង់ឈ្វែងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង រមណីយដ្ឋានអង្គរផងដែរ។ដំណឹងនេះត្រូវបានលើកឡើងក្នុងឱកាសលោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរ ជាតិអប្សរា នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដើម្បីជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋ មន្រ្តីការបរទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបនាពេលខាងមុខ។
តាមលោកឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ ឯកឧត្តមរដ្ឋ មន្រ្តីក៏មានបំណង ដើម្បីចង់ឈ្វែងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងរមណីយដ្ឋានអង្គរផងដែរ។
លោកបានបន្ថែមថាការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផងចង់ឈ្វែងយល់ និង រៀនសូត្រ។ តាមការបញ្ជាក់ពីលោក ELDEEN HUSAINI MOHD HASHIM លោករដ្ឋមន្រ្តី Saifuddin Abdullah គ្រោងចុះឈ្វែងយល់ពីការងារមួយចំនួននៅតាមការដ្ឋានការងារខ្លះក្នុងរម ណីយដ្ឋានអង្គរអំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាបនាពេលឆាប់ៗនេះ។
ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរ ទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕