ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា គម្រោងប្លាស្ទិកដូរយកអង្ករ នៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប បានកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ហើយការពារបរិស្ថាន និង ជីវៈចម្រុះ


 (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បាន វាយតម្លៃខ្ពស់ថា គម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ នៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាមួយពលរដ្ឋតាមសហគមន៍នានាបានកាត់ បន្ថយការបំពុលបឹង ទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានចូករួមការពារបរិស្ថាន និងចូលរួមការពារជីវៈចម្រុះនៅបឹងទន្លេ សាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់ បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លា ស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។ បច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការ សម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹក ដំឡើង។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹក សម្រកក្រោមគម្រោងប្លាស្ទិកដូរយកអង្ករនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម ក្នុង គោលបំណងដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែក ទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លា ស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេង ទៀតរបស់ពលរដ្ឋ រស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងជាង ៦១០គ្រួសារ។

ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា គម្រោងអង្ករដូរយកប្លាស្ទិកនេះជាគម្រោងដែលបានសហការ គាំទ្រដោយក្រសួងបរិស្ថានជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្ត គម្រោងក្នុងក្របខណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប។

ឯកឧត្តម បានថ្លែងថា នៅតាមសហគមន៍នីមួយៗមានបង្កើតជង្រុកប្លាស្ទិកដើម្បីផ្ទុកប្លាស្ទិក ដែល ប្រមូលបានពីតំបន់នានាក្នុងសហគមន៍ជាសំណល់ប្លាស្ទិកដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។

ទាក់ទិននឹងគម្រោងនេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងថា គោលបំណងសំខាន់ក្នុងការ បង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈច ម្រុះក្នុង បឹងទន្លេសាជាពិសេស មច្ឆជាតិ និងជីវចម្រុះផ្សេងៗទៀត។

ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលបានចូលរួមទុកដាក់ញែកសំរាមសំណល់ប្លាស្ទិកទាំងនៅផ្ទះដែលជាសំណល់ប្រើប្រាស់ក្នុងផ្ទះ និងចូលរួមក្នុងការសម្អាតប្លាស្ទិកក្នុងបរិស្ថាន នឹងត្រូវផ្តល់ រង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនផង។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការអនុវត្តគម្រោងនេះ គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សហគមន៍ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។ គម្រោងនេះបានទទួលជោគជ័យគួរកត់សម្គាល់ ហើយប្រជាពលរដ្ឋរស់ នៅសហគមន៍នានាបានចូលរួមអនុវត្តដោយសេចក្តីរីករាយ និងការយល់ដឹង។

នាឱកាសនោះដែរ ឯកឧត្តម បានថ្លែងផងថា ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈ គម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកនឹងយកទៅផលិតឥដ្ឋសម្រាប់ក្រាល ទីធ្លាសាលារៀន និង សាងសង់សំណង់ផ្សេងៗ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវពលរដ្ឋកុំឱ្យដុតសំណល់ប្លា ស្ទិកដោយគ្មានបច្ចេកទេសត្រឹម ត្រូវព្រោះថាការដុតសំណល់ប្លាស្ទិកវានឹងនាំឱ្យបំពុលបរិយាកាស ហើយប្រសិនបើបោះ ចូលក្នុងទឹក នឹងបំពុលទឹក និងធ្វើឱ្យប៉ះពាល់ សោភ័ណភាពរបស់បឹងទន្លេ សាបដែលជា ផ្នែកមួយនៃគោលដៅទេសចរណ៍៕